នៅពេលដែលប្រព័ន្ធ Network ចាប់ផ្តើមអភិវឌ្ឍដំបូងវាមានភាពស្មុគស្មាញ និង រញ៉េរញ៉ៃជាខ្លាំង ដោយសារតែកុ្រមហ៊ុនដែលផលិតឧបករណ៏ Network ទាំងអស់មិនមានស្តង់ដាររួមគ្នាណាមួយឡើយ។ ហើយអ្វីដែលមានផលប៉ះពាល់ខ្លាំងនោះគឺរាល់ឧបករណ៏ Network របស់ក្រុមហ៊ុនមួយ មិនអាចប្រើប្រាស់ជាមួយឧបករណ៏ Network ពីក្រុមហ៊ុនមួយទៀតបានឡើយ។ ដោយសារតែភាពស្មុគស្មាញទាំងនេះហើយទើបធ្វើអោយ OSI Model ត្រូវបានគេបង្កើតឡើង ដែលមានលក្ខណៈជាស្រទាប់ (Layer) រាល់ក្រុមហ៊ុនដែលផលិតឧបករណ៏ Network ទាំងអស់ត្រូវគោរពតាម OSI Model។ ការប្រើប្រាស់ស្តង់ដារមួយអាចធ្វើអោយឧបករណ៏ Network ទាំងអស់អាចប្រើប្រាស់ជាមួយគ្នាបាន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អង្គការ International Organization for Standardization ដែលហៅកាត់ថា ISO បានធ្វើការស្រាវជ្រាវ Network Model ជាច្រើនដែលជាលទ្ធផល OSI-Model ត្រូវបានបញ្ចេញអោយប្រើប្រាស់នៅក្នុងឆ្នាំ 1984។ សព្វថ្ងៃនេះក្រុមហ៊ុនឧបករណ៏ Network ទាំងអស់ត្រូវផលិតឧបករណ៏ទៅតាម OSI model ហើយឧបករណ៏ពីក្រុមហ៊ុនមួយអាចប្រើប្រាស់ជាមួយក្រុមហ៊ុនផ្សេងទៀតបាន។
OSI Model មិនត្រឹមតែជាអ្នកធ្វើអោយ Network ទាំងអស់អាចដំណើរការជាមួយគ្នាបានប៉ុណ្ណោះទេ តែវាថែមទាំងជាវិធីមួយដែលអាចបង្រៀនមនុស្សអំពី Network ផងដែរ។ នៅពេលដែលអ្នករៀន Networking អ្នកប្រាកដជានឹងបានជួប OSI Model នេះច្រើន។
ខាងក្រោមនេះគឺជារូបរាងរបស់ OSI Model
All People Seem To Need Data Processing
នេះគឺជា OSI-Model ដែលមាន 7 ស្រទាប់ (Layer) ដែលនឹងបកស្រាយពីក្រោមឡើងទៅលើ
- Physical Layer: Layer នេះរួមមានថាមពលភ្លើង (Voltage), Network Card, នឹង Port សម្រាប់ភ្ជាប់ខ្សែរ Network ជាដើម និយាយរួមគឺជារបស់ដែលមានរូបរាងយើងអាចប៉ះបាន។
- Data Link: Layer មួយនេះទទួលខុសត្រូវទៅលើការរៀបចំទិន្ន័យ (Data) អោយមានទម្រង់ត្រឹមត្រូវ នឹង ការត្រួតពិនិត្យទៅលើបញ្ហា Error Layer នេះគឺជាដួងព្រលឹងរបស់ Ethernet។ MAC Addresses នឹង Ethernet Frame គឺនៅក្នុង Data Link Layer។
- Network: ស្រទាប់នេះទទួលខុសត្រូវទៅលើទំនាក់ទំនង (Connectivity) និង ផ្លូវដែលត្រូវបញ្ជូនទិន្ន័យ (Routing) ដែលមាន IPv4 និង IPv6 ជាអ្នកទទួលខុសត្រូវ។ រាល់ឧបករណ៏ Network ទាំងអស់ត្រូវមានអាស័យដ្ឋានផ្សេងៗគ្នា (IP Address)
- Transport: Transport Layer ទទួលខុសត្រូវក្នុងការដឹកជញ្ជូនទិន្នន័យ៕ នៅពេលដែលអ្នកបើកមើលអត្ថបទមួយនេះ web page ត្រូវបានបញ្ជូនជាលក្ខណៈកង់ៗទៅកាន់កុំព្យូទ័ររបស់អ្នក។
- TCP ជា Protocol មួយសម្រាប់បញ្ជូនទិន្ន័យដែលអាចទុកចិត្តបាន Reliable
- UDP ជា Protocol ដែលបញ្ជូនទិន្ន័យដែលមិនអាចទុកចិត្តបាន Unreliable
- Session: មានតួរនាទីបង្កើតចន្លោះពេល (Session) ដើម្បីបញ្ជូនទិន្ន័យ ធ្វើការគ្រប់គ្រង់ នឹង បញ្ចប់ Sessions រវាងឧបករណ៏ដែលកំពុងទាក់ទងគ្នា។ នៅពេលដែលអ្នកបើក Website អ្នកប្រហែលជាមិនមែនមនុស្សតែម្នាក់ដែលកំពុងភ្ជាប់ទៅកាន់ Webserver ដែលកំពុងបង្ហោះ Website នោះទេ៕ មានមនុស្សជាច្រើនកំពុងភ្ជាប់ទៅកាន់ Webserver ក្នុងពេលជាមួយអ្នក ដូច្នេះ Webserver ត្រូវគ្រប់គ្រងនៅ Session ផ្សេងៗគ្នារវាងអ្នកនឹងអ្នកដទៃឯទៀត។
- Presentation: មាននាទីធ្វើអោយរាលទិន្ន័យទាំងអស់អាចធ្វើការអានបានដោយ Application Layer ដោយធ្វើការកែប្រែទម្រង់ និង សាងសង់ទិន្នន័យឡើងវិញ។ កុំព្យូទ័រភាគច្រើនប្រើប្រាស់ ASCII ក្នុងការបង្កើតជាតួរអក្សរ បើសិនជាកុំព្យូទ័រផ្សេងទៀតប្រើប្រាស់ EBCDIC សម្រាប់បង្កើតតួរអក្សរ នោះ Presentation Layer ត្រូវធ្វើការផ្លាស់ប្តូរទម្រង់ដើម្បីអោយកុំព្យូទ័រទាំងពីរអាចអានទិន្នន័យនេះបានដូចគ្នា។
- Application Layer: គឺជាកម្មវិធីដែលអ្នកប្រើប្រាស់ មានដូចជា Email, Web Browser, FTP និងផ្សេងៗទៀត។
- អ្នកអង្គុយនៅមុខកុំព្យូទ័ររបស់អ្នកហើយចង់ធ្វើការ Download ឯកសារមួយចំនួន។ អ្នកចាប់ផ្តើមបើក Web Browser ហើយបញ្ចូល URL។នៅពេលនោះកុំព្យូទ័ររបស់អ្នកនឹងបញ្ជូនសារទៅកាន់ Web Server ដើម្បីស្នើរសុំ Web Page ដែលអ្នកចង់បាន។ អ្នកកំពុងប្រើប្រាស់ HTTP Protocol នៅលើ Application Layer
- Presentation Layer នឹងធ្វើការរៀបចំទិន្ន័យ និង ទម្រង់របស់ទិន្ន័យ។
- Session Layer មានតួរនាទីបង្កើតរយៈពេល (Session) ជាមួយ Web Server
- វាអាស្រ័យទៅលើកម្មវិធីរបស់អ្នកត្រូវការ Protocol ដែល Reliable (TCP) ឬ Unreliable (UDP) ក្នុងការបញ្ជូនទិន្ន័យទៅកាន់ Web Server។ នៅក្នុងឧទាហរណ៏នេះគឺយើងប្រើប្រាស់ TCP ក្នុងការបញ្ជូន Web Page ទៅកាន់កុំព្យូទ័ររបស់អ្នក។ យើងនិងនិយាយអំព TCP និង UDP នៅពេលក្រោយទៀត។
- កុំព្យូទ័ររបស់អ្នកមាន IP Address មួយ វានឹងបង្កើតជា IP Packet (កញ្ចប់) ដែលកញ្ចប់នេះមានផ្ទុកនៅទិន្ន័យមកពី Application, Presentation, Session Layer រួចវានឹងធ្វើការបិទភ្ជាប់បន្ថែមនៅ IP Address របស់អ្នក និង IP Address របស់អ្នកដែលត្រូវទទួល (Web Server)។
- IP Packet និងត្រូវដាក់ទៅក្នុង Ethernet Frame៕ Ethernet Frame និងបិទភ្ជាប់បន្ថែមនៅ MAC Address កុំព្យូទ័ររបស់អ្នក និង អ្នកទទួល
- នៅចុងបញ្ចប់អ្វីៗទាំងអស់នឹងត្រូវបានបម្លែងទៅជាលេខ 1 និង 0 ហើយបញ្ជូនទៅកាន់ខ្សែ Network តាមរយៈចរន្តអគ្គីសនី
- ដំបូងអ្នកសរសេរសំបុត្រ
- អ្នកដាក់សំបុត្រនៅក្នុងស្រោមសំបុត្រ
- អ្នកសរសេរឈ្មោះអ្នក និង ឈ្មោះអ្នកទទួលនៅលើស្រោមសំបុត្រ
- អ្នកដាក់សំបុត្រនៅក្នុងប្រអប់សំបុត្រ
- ប្រៃសណីយ បញ្ជូនសំបុត្ររបស់អ្នកទៅតាមសាខាប្រៃសណីយផ្សេងទៀត
- សំបុត្ររបស់អ្នកនឹងត្រូវបញ្ជូនទៅអោយអ្នកទទួល
- អ្នកទទួលបើកស្រោមសំបុត្រហើយមើលសំបុត្ររបស់អ្នក
ការដំណើរការពី Application Layer ទៅកាន់ Physical Layer ហៅថា Encapsulation៕ នៅពេលដែលអ្នកទទួលទទួលបានគេត្រូវធ្វើការស្រាយកញ្ចប់ទាំងនោះមើលដែលវាបញ្ច្រស់ពីការវេចខ្ចប់ដែលមានដំណើរការពី Physical ទៅកាន់ Application Layer វិញហៅថា De-encapsulation
ឥលូវនេះអ្នកប្រហែលជាបានយល់ខ្លះហើយអំពី OSI-Model នៃភាពខុសគ្នារវាងស្រទាប់នីមួយៗ និង មុខងារផ្សេងៗគ្នា។ នៅក្នុងស្រទាប់នីមួយមានការវេចខ្ចប់ជាកញ្ចប់ៗ ដែលកញ្ចប់ទាំងនោះយើងហៅថា Protocol Data Unit (PDU) ហើយកញ្ចប់នេះមានឈ្មោះខុសៗគ្នាទៅតាម Layer
- Transport Layer: កញ្ចប់នេះត្រូវបានគេហៅថា Segments
- Network: កញ្ចប់ PDU ត្រូវបានគេហៅថា Packets
- Data Link: PDU ត្រូវបានគេហៅ Frames
សូមអរគុណចំពោះការអានអត្ថបទមួយនេះ ប្រហែលជាអ្នកទាំងអស់គ្នាមានភាពលំបាកក្នុងការអានបន្តិចដោយសារតែពាក្យបច្ចេកទេសមួយចំនួនយើងប្រហែលជាលំបាកក្នុងការយល់ជាភាសារខ្មែរ។ បើសិនជាអ្នកមានចំងល់សូមដាក់វាចាររបស់អ្នកខាងក្រោម។
សម្របសម្រួលដោយ៖ អាស្វិត
No comments:
Post a Comment