មនុស្សម្នាក់ៗ តែងតែត្រូវការភាពឯកជន ឬ privacy ផ្ទាល់ខ្លួន មិនថាជាអ្នករៀន IT ឬ មុខវិជ្ជាផ្សេងៗនោះទេ។ ជាមួយគ្នានេះ computer របស់លោកអ្នកអាចនឹងត្រូវមិត្តរួមបន្ទប់ ឬបងប្អូន លួចយកទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាត ដែលថ្ងៃនេះ សំបុកអាយធី នឹងបង្ហាញនូវគន្លឹះងាយៗ ខ្លីៗ ក្នុងការតាមដានថាតើ computer របស់អ្នក មានអ្នកលួចយកប្រើឬយ៉ាងណា ដូចតទៅ៖
សម្រាប់លោកអ្នកដែលប្រើប្រាស់ Mac OS X
សម្រាប់លោកអ្នកដែលប្រើប្រាស់ Mac OS X លោកអ្នកនឹងត្រូវប្រើប្រាស់ Console ពីក្នុង Applications > Utilities ឬដោយចុច Spotlight និងវាយបញ្ចូលពាក្យថា Console ។

បន្ទាប់មកទៀត សូមវាយបញ្ចូលពាក្យថា Wake reason នៅត្រង់កន្លែងស្វែងរក នោះលោកអ្នកនឹងទទួលបានព័ត៌មានដែលម៉ាស៊ីនត្រូវបានបើកដំណើរការជាក់ជាមិនខាន ។


សម្រាប់លោកអ្នកដែលប្រើប្រាស់ Windows
ជាដំបូង សូមចុចគ្រាប់ចុច Win នៅលើក្ដារចុច និងវាយបញ្ចូលពាក្យថា Event និងជ្រើសយក View event logs ដែលស្ថិតនៅខាងឆ្វេងនោះ ។

បន្ទាប់មក សូមចុចសញ្ញាព្រួញខាងមុខ Windows Logs ឬធ្វើការ Double-click ក៏បាន ។

បន្ទាប់មកទៀត សូមធ្វើការ Right-click នៅលើ System និងជ្រើសយក Filter Current Log ។

ពេលនោះ លោកអ្នកនឹងឃើញមានផ្ទាំង Filter Current Log បង្ហាញឡើងមក។ នៅត្រង់ Event Sources សូមធីកយក Power-Troubleshooter និងចុច OK ។

លោកអ្នកនឹងទទួលបានព័ត៌មានដែលម៉ាស៊ីនត្រូវបានបើកដំណើរការ នៅក្នុងផ្ទាំង Event Viewer ផ្នែកកណ្ដាល។ ពេលនេះ លោកអ្នកអាចកំណត់សម្គាល់បានហើយថា តើមានអ្នកលួចចូលមកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកឬទេ។

ដើម្បីជាជំនួយបន្ថែមនោះ លោកអ្នកគប្បីចូលទៅមើលក្នុង Recent Documents ឬក៏ browser history ជាដើម ដែលអាចនឹងជាគន្លឹះតាមដានបន្ថែមទៀតផងដែរ
។ សំបុកអាយធី សង្ឃឹមថា អត្ថបទនេះនឹងអាចជាចំណេះដឹងថ្មីបន្ថែម សម្រាប់លោកអ្នកដែលចង់មាន privacy ផ្ទាល់ខ្លួន ហើយកុំភ្លេច ចុច LIKE 


តំណភ្ជាប់ខ្លី: http://wp.me/p1Oxmf-4m3
No comments:
Post a Comment